សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ពៅ សាលីដេត រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យប្រតិភូនាវា យុវជនអាស៊ីអាគ្នេយ៍លើកទី៤៧ បានចូលសម្តែងការគួរសម នាព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះផងដែរ ឯកឧត្តម ពៅ សាលីដេត បានផ្តល់នូវដំបូន្មានល្អៗ អនុសាសន៍ផ្តាំផ្ញើ ព្រមទាំងផ្តល់ជូននូវការឧបត្ថម្ភ មកកាន់ប្រតិភូយុវជនយើងផងដែរ។ អនុសាសន៍ល្អៗទាំងនេះ នឹងក្លាយជាទុនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រតិភូយុវជនប្រើប្រាស់ ក្នុងពេលចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៤៧ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
SSEAYP International Cambodia (SIC) would like to express our sincere gratitude to H.E. Peuo Salideth, Secretary of State of the Office of the Council of Ministers and Director of the High Representative Cabinet of His Excellency Dr. Neth Savoeun, Deputy Prime Minister of the Kingdom of Cambodia, for allowing Cambodian Participating Youths (CPYs) of the 47th SSEAYP to pay a courtesy call on Friday, October 20, 2023. During the courtesy call, H.E. Peuo Salideth offered insightful advice and valuable recommendations. We deeply appreciate his ongoing support for our CPYs. These good sharing and useful recommendations will become invaluable capital for our CPYs to participate in the 47th SSEAYP, which is scheduled to commence from November 29 to December 8, 2023.