Uncategorized

លទ្ធផលបេក្ខជន បេក្ខនារី ជាប់ជាស្ថាពរ និងបម្រុងចូលរូមក្នុង “កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៨ ឆ្នាំ២០២៤”

សូមអបអរសាទរ ទៅដល់បេក្ខជន បេក្ខនារី ទាំងអស់ដែលបានជាប់ជាប្រតិភូយុវជនតំណាងប្រទេសកម្ពុជាចូលរួមក្នុង “កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៨ ឆ្នាំ២០២៤” The Ship for Southeast Asian and Japanese Youth Program (48th SSEAP) នៅប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។

បញ្ជីឈ្មោះ បេក្ខជន បេក្ខនារី ដែលបានជាប់មកកាន់វគ្គសម្ភាសន៍ នៃកម្មវិធីSSEAYPលើកទី៤៨ ឆ្នាំ២០២៤

សូមអបអរសាទរ បេក្ខជន បេក្ខនារីទាំង ៥០ រូប ដែលបានជាប់ចូលរួមវគ្គសម្ភាសន៍ផ្ទាល់មាត់សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា លើកទី៤៨ (48th SSEAYP) *កំណត់សម្គាល់ សូមបេក្ខជនដែលមានក្នុងបញ្ជីខាងក្រោម ពេលមកសម្ភាសន៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារ៖ – ប្រវត្តិរូបសង្ខេប – សំណេរអត្ថបទជាភាសាអង់គ្លេស – បង្កាន់ដៃដាក់ពាក្យ ដែលមានហត្ថលេខា និងត្រាអគ្គនាយកដ្ឋានយុវជន *កាលបរិច្ឆេទសម្ភាសន៍៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ *ទីតាំងសម្ភាសន៍៖ អគាររដ្ឋបាលថ្មី ក្រសួងអប់រំ យុវជន និងកីឡា (បឹងកេងកង) https://maps.app.goo.gl/aVF9Dej1oRTngGv37

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៤ ឆ្នាំ២០២៥

ព្រះរាជាណាចក្រថៃ ជាម្ចាស់ផ្ទះ ឆ្នាំ២០២៤ កាលពីថ្ងៃទី ១-៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានដឹកនាំគណៈប្រតិភូយុវជនកម្ពុជាចំនួន៥រូប ចូលរួមមហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៣ ដែលហៅជាភាសាអង់គ្លេសថា  34th SSEAYP International General Assembly (SIGA) 2024​ ។ មហាសន្និបាតនេះ ជាព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នារវាងបណ្តាប្រទេសអាស៊ាននិងជប៉ុន ដែលជាសមាជិកនៃ     កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ។  គោលបំណងរបស់កម្មវិធីនេះ រួមមាន ទី១ បង្កើតឱកាសជួបជុំអតីតអ្នកចូលរួមកម្មវិធី SSEAYP ដើម្បីបន្តពង្រឹងទំនាក់ទំនង ការយោគយល់ និងកិច្ចសហប្រតិបត្តិការ និងទី២ ផ្លាស់ប្តូរបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពចូលរួមសង្គមផ្សេងៗ របស់បណ្តាប្រទេសជាសមាជិក (Alumni Associations) និងលេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP International Secretariat)។ ព្រឹតិ្តការណ៍មហាសនិ្នបាត ឆ្នាំ២០២៤ នេះ …

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៤ ឆ្នាំ២០២៥ Read More »

វេទិកាអាជីវកម្ម លើកទី១ ឆ្នាំ២០២៤ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា

  សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា បានរៀបចំ វេទិកាអាជីវកម្ម លើកទី១ ឆ្នាំ២០២៤ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា  នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល  កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានសិក្ខាកាមចូលរួមប្រមាណជាង១២០រូប។ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ជាសមាគមអតីតអ្នកចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដែលជាកម្មវិធីផ្លាស់យុវជនក្នុងតំបន់ដ៏ធំមួយ ចាប់បដិសន្ធិតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ និងមានយុវជនចូលរួមមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន សរុបប្រមាណជាង១២០០០រូប។ កម្ពុជាបានចូលរួមពេញសិទ្ធិក្នុងកម្មវិធីនេះ កាលពីឆ្នាំ២០០០ បន្ទាប់មក សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤។ ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ, សមាគមសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាការធ្វើជាម្ចាស់ផ្ទះទទួលកម្មវិធីចំនួន២លើក ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិចំនួន២លើក កសាងអគារ    បណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១ខ្នង នៅក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ  និងដឹកនាំអនុវត្តគម្រោងផ្សេងទៀតចំនួនជាង២៥គម្រោង ក្នុងវិស័យអប់រំ បរិស្ថាន និងសុខាភិបាល។ សមិទ្ធផលទាំងនេះ មានការចូលរួមយ៉ាងសកម្មពីសមាជិក-សមាជិការបស់សមាគម ដែលមានចំនួនសរុប៦០០​នាក់       ភាគច្រើនបាននិងកំពុងក្លាយជាថ្នាក់ដឹកនាំជំនាន់ថ្មី ក្នុងតួនាទីសំខាន់ៗ ទាំងក្នុងវិស័យរដ្ឋ និងវិស័យ​ឯកជន។ ធនធានមនុស្ស ដែលជាសមាជិកដ៏ច្រើនសន្ធឹកសន្ធាប់ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ …

វេទិកាអាជីវកម្ម លើកទី១ ឆ្នាំ២០២៤ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា Read More »

ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានអនុញ្ញាតឱ្យប្រតិភូនាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៧ និងថ្នាក់ដឹកនាំសមាគម បានចូលជួបសម្តែងការគួរសម នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេប ដោយលោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងលោក ម៉ិល ផនសីហា ប្រធានដឹកនាំប្រតិភូយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៤៧ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានអនុសាសន៍ផ្ដាំផ្ងើ ៥ចំណុចសំខាន់ ដូចខាងក្រោម៖ ១. ការត្រៀមខ្លួនឱ្យបានប្រសើរ៖ តាមរយៈការសិក្សាស្រាវជ្រាវលើចំណេះដឹងពាក់ព័ន្ធនានា ដើម្បីចូលរួមរាល់សកម្មភាពជាមួយយុវជនដទៃទៀតប្រកបដោយមោទនភាពជាតិ និងលើកតម្កើងវប្បធម៌អរិយធម៌ជាតិ ជាពិសេស គុណតម្លៃដ៏មហាសាលនៃសុខសន្តិភាព។ ២. ភាពជាតំណាង៖ អនុវត្តសកម្មភាពនានា ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងនាមជាយុវជនកម្ពុជា។ ៣. …

ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា Read More »