ជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ:

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: ដែលបានអនុញ្ញាតឲ្យប្រតិភូនាវា យុវជនអាស៊ីអាគ្នេយ៍លើកទី៤៧ និងថ្នាក់ដឹកនាំសមាគម បានចូលជួបសម្តែងការគួរសម នារសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍អោយប្រតិភូយុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងចូលរួមឱ្យអស់លទ្ធភាពក្នុងការបង្ហាញអ្វីដែលជាកម្ពុជានាពេលបច្ចុប្បន្ន រួមគ្នាផ្សព្វផ្សាយរូបភាពវិជ្ជមានអំពីសង្គមកម្ពុជា និង វប្បធម៌ លើឆាកអន្តរជាតិ ព្រមទាំងផ្តល់ជូននូវការឧបត្ថម្ភសម្ភារៈសិក្សា១កញ្ចប់ និងថវិកាមួយចំនួន ដល់ប្រតិភូយុវជនយើងផងដែរ។ អនុសាសន៍ល្អៗទាំងអស់នេះ នឹងក្លាយជាទុនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រតិភូយុវជនប្រើប្រាស់ ក្នុងពេលចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៤៧ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
SSEAYP International Cambodia (SIC) would like to express our sincere gratitude to H.E. Hun Many, Minister of Civil Service, for allowing Cambodian Participating Youths (CPYs) of the 47th SSEAYP to pay a courtesy call on Tuesday, October 24, 2023. During the courtesy call, H.E. Hun Many offered insightful guidance to the CPYs, encouraging them to put forth every effort to present what Cambodia is today while simultaneously promoting a positive image of Cambodian society and culture on the international stage. We sincerely appreciate his ongoing support for our CPYs. Furthermore, the Excellency Minister sponsors study kits and allocates some budgets for our CPYs. These practical experiences and useful recommendations will become invaluable capital for our CPYs to participate in the 47th SSEAYP, which is scheduled to commence from November 29 to December 8, 2023.